-
ការបើកបង្ហាញ ១៥:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ពួកគេកំពុងច្រៀងចម្រៀងរបស់ម៉ូសេ+ដែលជាខ្ញុំបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀម+ថា៖
«ព្រះយេហូវ៉ា*ដែលជាព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុតអើយ+ អ្វីៗដែលលោកបានធ្វើគឺអស្ចារ្យ ហើយប្រសើរក្រៃលែង។+ ស្ដេចដែលរស់ជារៀងរហូតអើយ+ ផ្លូវរបស់លោកគឺសុចរិតនិងគួរឲ្យទុកចិត្ត។+ ៤ ព្រះយេហូវ៉ា*អើយ តើអ្នកណានឹងមិនកោតខ្លាចលោក ហើយមិនសរសើរតម្កើងនាមរបស់លោក? ព្រោះមានតែលោកប៉ុណ្ណោះដែលមានភក្ដីភាព។+ គ្រប់ប្រជាជាតិនឹងមកគោរពប្រណិប័តន៍នៅមុខលោក+ ពីព្រោះបង្គាប់ដ៏សុចរិតយុត្តិធម៌របស់លោកបានត្រូវបង្ហាញឲ្យឃើញជាក់ស្ដែង»។
-