-
សាំយូអែលទី២ ១២:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ហេតុនេះ ក្រុមគ្រួសារអ្នកនឹងត្រូវជួបអន្តរាយមិនចេះចប់*+ ព្រោះអ្នកបានមើលងាយខ្ញុំ ដោយយកប្រពន្ធអ៊ូរីជនជាតិហេតមកធ្វើជាប្រពន្ធរបស់អ្នក›។ ១១ ព្រះយេហូវ៉ាមានប្រសាសន៍ទៀតថា៖ ‹ខ្ញុំនឹងធ្វើឲ្យមានអន្តរាយក្នុងក្រុមគ្រួសាររបស់អ្នក។+ នៅចំពោះមុខអ្នក ខ្ញុំនឹងយកប្រពន្ធទាំងប៉ុន្មានរបស់អ្នកឲ្យទៅបុរសម្នាក់ទៀត+ ហើយបុរសនោះនឹងរួមដំណេកជាមួយនឹងប្រពន្ធទាំងនោះរបស់អ្នកដោយគ្មានលាក់លៀម។+
-
-
សុភាសិត ៦:៣២-៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ អ្នកណាដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងស្ត្រីឯទៀត អ្នកនោះជាមនុស្សឥតចេះពិចារណា។*
គាត់រករឿងបំផ្លាញខ្លួនឯង។+
៣៣ គាត់នឹងជួបតែការឈឺចាប់ ហើយបាត់បង់កិត្តិយស+
គាត់គ្មានថ្ងៃអាចលុបបំបាត់ភាពអាម៉ាស់របស់ខ្លួនបានទេ។+
៣៤ ព្រោះប្ដីមានកំហឹង ដោយសារចិត្តប្រច័ណ្ឌ។
ដូច្នេះ ពេលដែលគាត់សងសឹក គាត់នឹងមិនប្រណីដៃឡើយ។+
៣៥ គាត់នឹងមិនព្រមទទួលយកសំណងជាដាច់ខាត។*
ទោះជាឲ្យអំណោយច្រើនយ៉ាងណាក៏ដោយ គាត់គ្មានថ្ងៃឈប់ខឹងទេ។
-