-
បទចម្រៀងសាឡូម៉ូន ៤:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ «មើល! ស្ងួនភ្ងាបងអើយ
អូនស្អាតខ្លាំងណាស់។
មើល! អូនស្អាតអ្វីម្ល៉េះ។
នេត្រារបស់អូនដែលនៅក្រោមស្បៃប្រៀបបាននឹងភ្នែកព្រាប
សក់របស់អូនប្រៀបដូចជាហ្វូងពពែ ដែលកំពុងចុះតាមភ្នំស្រុកគីលាត។+
២ ធ្មេញរបស់អូនប្រៀបដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម
ពួកវានាំគ្នាឡើងមកពីលាងជម្រះខ្លួនវិញ
ទាំងអស់ស្អាតហើយមានគូវា
គ្មានបាត់មួយណាឡើយ។
៣ បបូរមាត់របស់អូនប្រៀបបាននឹងអំបោះក្រហមឆ្អៅ
ហើយពាក្យពេចន៍របស់អូនពីរោះគួរឲ្យចង់ស្ដាប់។
ថ្ពាល់*របស់ស្រីស្ងួនដែលនៅក្រោមស្បៃប្រៀបដូចជាផ្លែទទឹមមួយចំហៀង។
-