២ ប្រជាជាតិជាច្រើននឹងទៅដោយនិយាយថា៖
«ចូរយើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅវិហារនៃព្រះរបស់យ៉ាកុប។+
លោកនឹងបង្រៀនយើងអំពីផ្លូវរបស់លោក
ហើយយើងនឹងដើរតាមមាគ៌ាលោក»។
ព្រោះក្រមច្បាប់នឹងចេញពីក្រុងស៊ីយ៉ូន
ហើយប្រសាសន៍របស់ព្រះយេហូវ៉ា នឹងចេញពីក្រុងយេរូសាឡិម។