-
សុភាសិត ១៧:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ព្រះយេហូវ៉ាស្អប់ខ្ពើមអ្នកណាដែលលើកលែងទោសឲ្យមនុស្សទុច្ចរិត
ហើយលោកក៏ស្អប់ខ្ពើមអ្នកណាដែលផ្ដន្ទាទោសមនុស្សសុចរិតដែរ។+
-
-
ម៉ាឡាគី ២:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ «សម្ដីរបស់អ្នករាល់គ្នាបានធ្វើឲ្យព្រះយេហូវ៉ាធុញទ្រាន់ខ្លាំងណាស់។+ តែអ្នករាល់គ្នានិយាយថា៖ ‹តើពួកយើងបានធ្វើឲ្យលោកធុញទ្រាន់នៅពេលណា?› គឺនៅពេលដែលអ្នករាល់គ្នានិយាយថា៖ ‹អ្នកណាដែលធ្វើអំពើអាក្រក់ អ្នកនោះជាមនុស្សល្អនៅចំពោះព្រះយេហូវ៉ា ហើយលោកពេញចិត្តអ្នកនោះ›+ ឬនិយាយថា៖ ‹តើព្រះនៃយុត្តិធម៌នៅឯណា?›»។
-