-
យេរេមា ២៩:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឃើញខ្ញុំ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ខ្ញុំនឹងនាំយកអ្នករាល់គ្នានិងជនរួមជាតិដែលជាប់ជាឈ្លើយ ចេញពីប្រជាជាតិនានា និងពីកន្លែងដែលខ្ញុំបានកម្ចាត់កម្ចាយអ្នករាល់គ្នា។+ ខ្ញុំនឹងនាំអ្នករាល់គ្នាត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ គឺជាទឹកដីដែលខ្ញុំបានបណ្ដេញអ្នករាល់គ្នា›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
-
-
យេរេមា ៤៦:២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ‹ចំណែកអ្នកវិញ ឱយ៉ាកុបជាអ្នកបម្រើខ្ញុំអើយ! កុំភ័យខ្លាចឡើយ
ឱអ៊ីស្រាអែលអើយ! កុំតក់ស្លុតឲ្យសោះ+
ព្រោះខ្ញុំនឹងសង្គ្រោះអ្នកពីចម្ងាយ
ព្រមទាំងសង្គ្រោះពូជពង្សអ្នកពីស្រុកដែលពួកគេជាប់ជាឈ្លើយ។+
យ៉ាកុបនឹងត្រឡប់មកវិញ ហើយរស់នៅដោយស្ងៀមស្ងាត់គ្មានអ្នកណាមករំខានទេ
ហើយក៏គ្មានអ្នកណាមកបំភ័យពួកគេដែរ។+
-
-
ហូសេ ៦:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ បន្ថែមទៅទៀត ឱយូដាអើយ! រដូវចម្រូតបានត្រូវកំណត់សម្រាប់អ្នកហើយ
គឺជាពេលខ្ញុំប្រមូលរាស្ត្រខ្ញុំដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ»។+
-
-
យ៉ូអែល ៣:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ «ព្រោះមើល! នៅគ្រានោះ គឺនៅវេលានោះឯង
ខ្ញុំនឹងនាំពួកយូដានិងអ្នកក្រុងយេរូសាឡិមដែលជាឈ្លើយឲ្យត្រឡប់មកវិញ។+
-