-
ការបំភ្លឺច្បាប់ ១៦:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ក្នុងអំឡុងពេលនោះ អ្នករាល់គ្នាត្រូវអរសប្បាយ+ជាមួយនឹងកូនប្រុសកូនស្រីខ្លួន ខ្ញុំបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជាមួយនឹងជនបរទេស កូនកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងបណ្ដាក្រុងរបស់អ្នករាល់គ្នា។
-
-
ចម្រៀងសរសើរព្រះ ៤២:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ខ្ញុំចាំរឿងទាំងនេះ ហើយខ្ញុំចង់និយាយឲ្យអស់ពីចិត្ត
ពីមុនខ្ញុំដើរជាមួយនឹងមនុស្សច្រើនសន្ធឹក
ខ្ញុំធ្លាប់ដើរដង្ហែនាំមុខពួកគេទៅឯវិហាររបស់ព្រះ
ទាំងមានសំឡេងស្រែកអរសប្បាយនិងថ្លែងអំណរគុណ
គឺសំឡេងរបស់មនុស្សមួយក្រុមធំកំពុងធ្វើពិធីបុណ្យ។+
-
-
យេរេមា ៣៣:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ស្ដីអំពីក្រុងយេរូសាឡិមនិងផ្លូវទាំងប៉ុន្មានក្នុងក្រុងនេះ រួមទាំងបណ្ដាក្រុងឯទៀតក្នុងស្រុកយូដាដែលអ្នកនិយាយថា ជាកន្លែងដែលគេបោះបង់ចោលឲ្យនៅសូន្យស្ងាត់គ្មានមនុស្សឬសត្វរស់នៅ នោះនឹងមានឮសំឡេងម្ដងទៀតនៅកន្លែងទាំងនោះ ១១ គឺសំឡេងសប្បាយរីករាយ និងសំឡេងត្រេកអរ+របស់កូនកំលោះកូនក្រមុំ និងសំឡេងច្រៀងសរសើរថា៖ «ចូរថ្លែងអំណរគុណព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ ព្រោះព្រះយេហូវ៉ាលោកល្អ+ ហើយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជាដរាប!»›។+
«‹ពួកគេនឹងនាំគ្រឿងបូជាសម្រាប់ថ្លែងអំណរគុណមកជូនខ្ញុំជាយេហូវ៉ានៅឯវិហារ+ ព្រោះខ្ញុំនឹងនាំពួកអ្នកដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ ហើយធ្វើឲ្យមានស្ថានភាពដូចពីមុន›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា»។
-