-
បណ្ដាស្ដេចទី២ ២០:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ នៅគ្រានោះ ហេសេគាបានធ្លាក់ខ្លួនឈឺហៀបនឹងស្លាប់។+ អេសាយជាអ្នកប្រកាសទំនាយ ត្រូវជាកូនអាម៉ុសបានមកជួបគាត់ ហើយប្រាប់ថា៖ «ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ចូរផ្ដាំផ្ញើពួកអ្នកផ្ទះអ្នកចុះ ព្រោះអ្នកនឹងមិនជាទេ អ្នកនឹងស្លាប់ជាមិនខាន›»។+ ២ ឮដូច្នេះ ហេសេគាបានបែរមុខទៅជញ្ជាំង ហើយអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ ៣ «ឱព្រះយេហូវ៉ាអើយ! ខ្ញុំសូមអង្វរលោក សូមលោកចាំពីការដែលខ្ញុំបានបម្រើលោកយ៉ាងស្មោះត្រង់និងយ៉ាងអស់ពីចិត្ត ហើយខ្ញុំតែងតែប្រព្រឹត្តអ្វីដែលលោកពេញចិត្តជានិច្ច»។+ រួចហេសេគាបានយំយ៉ាងខ្លាំង។
-