-
បណ្ដាស្ដេចទី២ ២៥:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ នៅថ្ងៃទី៩ ក្នុងខែទី៤ នៅក្រុងយេរូសាឡិមមានការអត់ឃ្លានជាខ្លាំង+ ព្រោះគ្មានអាហារសម្រាប់បណ្ដាជនបរិភោគឡើយ។+ ៤ នៅថ្ងៃនោះ ទ័ពខាល់ដេបានទម្លាយកំពែងក្រុង។+ កាលដែលទ័ពខាល់ដេកំពុងឡោមព័ទ្ធក្រុង ស្ដេចយូដានិងទ័ពយូដាទាំងអស់បានរត់ចេញទាំងយប់ តាមខ្លោងទ្វារដែលមានកំពែងពីរជាន់ ជិតសួនច្បារស្ដេច ទៅតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។+
-
-
យេរេមា ៥២:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ នៅថ្ងៃទី៩ ក្នុងខែទី៤+ នៅក្រុងយេរូសាឡិមមានការអត់ឃ្លានជាខ្លាំង ព្រោះគ្មានអាហារសម្រាប់បណ្ដាជនបរិភោគឡើយ។+ ៧ ទីបំផុត ទ័ពខាល់ដេបានទម្លាយកំពែងក្រុង។ កាលដែលទ័ពខាល់ដេកំពុងឡោមព័ទ្ធក្រុង ស្ដេចយូដានិងទ័ពយូដាទាំងអស់បានរត់ចេញទាំងយប់តាមខ្លោងទ្វារដែលមានកំពែងពីរជាន់ ជិតសួនច្បារស្ដេច ទៅតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។+
-