-
យេរេមា ២១:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ «‹ព្រះយេហូវ៉ាប្រកាសថា៖ «ក្រោយនោះ ខ្ញុំនឹងប្រគល់ស្ដេចសេដេគាជាស្ដេចស្រុកយូដា និងពួកអ្នកបម្រើគាត់ ព្រមទាំងអ្នកក្រុងនេះដែលរួចជីវិតពីរោគរាតត្បាត ពីដាវ និងពីការអត់ឃ្លាន ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃពួកសត្រូវនានា ព្រមទាំងក្នុងកណ្ដាប់ដៃពួកអ្នកដែលតាមរកជីវិតពួកគេ។+ ស្ដេចនោះនឹងវាយប្រហារពួកគេដោយដាវ ដោយគ្មានចិត្តអាណិតអាសូរចំពោះពួកគេទេ ហើយក៏មិនបង្ហាញសេចក្ដីមេត្តាឬមានចិត្តត្រាប្រណីដល់ពួកគេដែរ»›។+
-
-
យេរេមា ៣៤:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ នេះជាអ្វីដែលនឹងកើតឡើងចំពោះពួកប្រុសៗដែលបំពានកិច្ចព្រមព្រៀងរបស់ខ្ញុំ គឺមិនធ្វើតាមពាក្យក្នុងកិច្ចព្រមព្រៀងដែលពួកគេបានចុះនៅមុខខ្ញុំ ពេលដែលពួកគេកាត់កូនគោជាពីរ រួចដើរឆ្លងកាត់ចន្លោះរវាងកំណាត់ទាំងពីរនៃកូនគោនោះ។+ ១៩ ពួកអ្នកទាំងនោះ គឺពួកអ្នកគ្រប់គ្រងស្រុកយូដា ពួកអ្នកគ្រប់គ្រងក្រុងយេរូសាឡិម ពួកមន្ត្រីជាន់ខ្ពស់ ពួកសង្ឃ ព្រមទាំងបណ្ដាជនទាំងអស់ដែលដើរឆ្លងកាត់ចន្លោះរវាងកំណាត់ទាំងពីរនៃកូនគោនោះដែរ។ ២០ ខ្ញុំនឹងប្រគល់អ្នកទាំងនោះទៅក្នុងកណ្ដាប់ដៃពួកសត្រូវ និងពួកអ្នកដែលតាមរកជីវិតពួកគេ។ សាកសពរបស់ពួកគេនឹងទៅជាចំណីដល់សត្វស្លាបនៅលើមេឃ និងសត្វសាហាវនៅលើដី។+
-