-
អេសាយ ៥:២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៥ ហេតុនេះហើយបានជាព្រះយេហូវ៉ាខឹងជាខ្លាំងទាស់នឹងរាស្ត្ររបស់លោក
លោកនឹងលើកដៃប្រឆាំងនឹងពួកគេ ហើយវាយប្រហារពួកគេ។+
បណ្ដាភ្នំនឹងរញ្ជួយញាប់ញ័រ
សាកសពរបស់ពួកគេនឹងដូចជាសំរាមនៅតាមផ្លូវ។+
ម្ល៉ោះហើយ កំហឹងរបស់លោកមិនទាន់ស្ងប់ទេ
ហើយលោកនៅតែលើកដៃវាយប្រហារពួកគេដដែល។
-
-
យេរេមា ១៦:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ព្រោះស្ដីអំពីកូនប្រុសកូនស្រីដែលកើតក្នុងស្រុកនេះ និងម្ដាយដែលបានសម្រាលពួកគេ ព្រមទាំងឪពុកដែលបានបង្កើតពួកគេ ខ្ញុំយេហូវ៉ាមានប្រសាសន៍ថា៖ ៤ ‹ពួកគេនឹងស្លាប់ទៅដោយជំងឺសាហាវៗ+ តែគ្មាននរណាយំកាន់ទុក្ខពួកគេ ឬយកពួកគេទៅបញ្ចុះទេ ពួកគេនឹងទៅជាជីនៅលើដី។+ ឯអ្នកដែលនៅសល់ ពួកគេនឹងវិនាសទៅដោយដាវនិងការអត់ឃ្លាន+ ហើយសពពួកគេនឹងទៅជាចំណីដល់សត្វស្លាបនៅលើមេឃនិងសត្វសាហាវនៅលើដី›។
-