-
យេរេមា ៥:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ពួកគេមិនបានទទួលស្គាល់ព្រះយេហូវ៉ាទេ ហើយចេះតែនិយាយថា៖
‹លោកនឹងមិនធ្វើអ្វីឡើយ*+ ហើយសេចក្ដីវេទនាក៏មិនធ្លាក់មកលើយើងដែរ។
យើងនឹងមិនជួបសង្គ្រាមឬការអត់ឃ្លានទេ›។+
១៣ ពួកអ្នកប្រកាសទំនាយសុទ្ធតែឥតបានការ
ហើយប្រសាសន៍របស់ព្រះមិននៅក្នុងចិត្តពួកគេទេ។
សូមឲ្យពួកគេវិនាសសាបសូន្យទៅ!»។*
-
-
យេរេមា ២៣:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ទាស់នឹងពួកអ្នកប្រកាសទំនាយទាំងនោះថា៖
«មើល! ខ្ញុំនឹងធ្វើឲ្យពួកគេបរិភោគដើមល្វីង និងផឹកទឹកដែលមានជាតិពុល។+
ព្រោះពួកអ្នកប្រកាសទំនាយនៅក្រុងយេរូសាឡិម បាននាំឲ្យមានការក្បត់ជំនឿនៅទូទាំងស្រុក»។
-
-
អេសេគាល ១២:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ព្រោះនឹងលែងមានការបើកបង្ហាញក្លែងក្លាយ ឬការទស្សន៍ទាយដែលបោកបញ្ឆោតនៅក្នុងចំណោមពូជពង្សអ៊ីស្រាអែលទៀតហើយ។+
-
-
អេសេគាល ១៣:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ខ្ញុំនឹងលើកដៃទៅទាស់នឹងពួកអ្នកប្រកាសទំនាយដែលនិយាយបោកប្រាស់អំពីការបើកបង្ហាញមិនពិត ហើយប្រាប់ពាក្យកុហកអំពីអនាគត។+ ពួកគេនឹងមិននៅក្នុងចំណោមអស់អ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងខ្ញុំទេ ហើយឈ្មោះពួកគេក៏មិនត្រូវកត់ទុកក្នុងបញ្ជីពូជពង្សអ៊ីស្រាអែលដែរ។ ពួកគេនឹងមិនអាចត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។+
-