-
យេរេមា ២:២៣, ២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ម្ដេចក៏អ្នកហ៊ាននិយាយថា៖ ‹ខ្ញុំមិនបានធ្វើឲ្យខ្លួនស្មោកគ្រោកទេ
ហើយខ្ញុំក៏មិនបានកាន់តាមព្រះបាលដែរ›?
ចូរមើលការប្រព្រឹត្តរបស់អ្នកនៅតាមជ្រលងភ្នំចុះ
ហើយពិចារណាអំពីអ្វីដែលអ្នកបានធ្វើទៅ។
អ្នកប្រៀបដូចជាអូដ្ឋញី*ដែលរត់យ៉ាងលឿន
ហើយចេះតែរត់ចុះឡើងគ្មានគោលដៅ។
២៤ ដូចលាព្រៃដែលនៅតំបន់ស្ងាត់ជ្រងំ ហិតក្លិនស្វែងរកឈ្មោល
តើអ្នកណាអាចឃាត់វាបាន?
អ្នកដែលរកវា មិនចាំបាច់នឿយហត់ស្វែងរកទេ
ព្រោះនៅរដូវសត្វដោយគ្នា នោះនឹងរកវាឃើញជាមិនខាន។
-