បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤៩:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ដំបង​រាជ្យ​នឹង​មិន​ឃ្លាត​ពី​យូដា​ឡើយ។+ ឯ​ដំបង​នៃ​អ្នក​គ្រប់​គ្រង​ក៏​នឹង​មិន​ឃ្លាត​ឆ្ងាយ​ពី​ជើង​គាត់​ដែរ រហូត​ដល់​ស៊ីឡូរ*មក។+ ពេល​នោះ បណ្ដា​ជន​ទាំង​ឡាយ​នឹង​ស្ដាប់​បង្គាប់​ស៊ីឡូរ។+

  • ចម្រៀងសរសើរព្រះ ៨៩:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។+

      ខ្ញុំ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ថា​៖+

       ៤ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*របស់​អ្នក​នៅ​រឹង​មាំ+ជា​រៀង​រហូត

      ហើយ​ខ្ញុំ​នឹង​តម្កល់​បល្ល័ង្ក​របស់​អ្នក​ឲ្យ​នៅ​ជាប់​គ្រប់​សម័យ​កាល›​»។+ (​ស៊ីឡា​)

  • ចម្រៀងសរសើរព្រះ ១១០:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១០ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម្ចាស់​របស់​ខ្ញុំ​ថា​៖

      ​«​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ+

      រហូត​ដល់​ខ្ញុំ​ដាក់​ពួក​សត្រូវ​របស់​អ្នក​ជា​កំណល់​កល់​ជើង​អ្នក​»។+

  • អេសាយ ៩:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ ព្រោះ​មាន​កូន​មួយ​បាន​កើត​មក​ដល់​យើង+

      គឺ​កូន​ប្រុស​មួយ​បាន​ត្រូវ​ប្រគល់​មក​ឲ្យ​យើង​ហើយ

      អំណាច​គ្រប់​គ្រង​នឹង​នៅ​លើ​ស្មា​គាត់។+

      គាត់​នឹង​ត្រូវ​ហៅ​ថា​ទី​ប្រឹក្សា​ដ៏​អស្ចារ្យ+ ព្រះ​ដ៏​ខ្លាំង​ក្លា+ បិតា​ជា​រៀង​រហូត​និង​ម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត។*

  • អេសាយ ១១:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ នៅ​គ្រា​នោះ ឫស​របស់​អ៊ីសាយ+នឹង​ក្រោក​ឈរ​ឡើង​ជា​សញ្ញា​សម្គាល់​ដល់​ប្រជា​ជាតិ​នា​នា។+

      ប្រជា​ជាតិ​ទាំង​ឡាយ​នឹង​ទៅ​រក​គាត់​ដើម្បី​សុំ​ការ​ណែនាំ+

      ហើយ​កន្លែង​សម្រាក​របស់​គាត់​នឹង​បាន​រុង​រឿង​អស្ចារ្យ។

  • លូកា ១:៣២, ៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ កូន​នោះ​នឹង​ធំ​ឧត្ដម+ ក៏​នឹង​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត+ ហើយ​ព្រះ​យេហូវ៉ា*នឹង​ប្រគល់​បល្ល័ង្ក​របស់​ដាវីឌ​ជា​បុព្វ​បុរស* ឲ្យ​ដល់​បុត្រ​នោះ។+ ៣៣ លោក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពូជ​ពង្ស​យ៉ាកុប​ជា​រៀង​រហូត ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។+

  • ការបើកបង្ហាញ ៥:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ប៉ុន្តែ អ្នក​ចាស់​ទុំ​ម្នាក់​ប្រាប់​ខ្ញុំ​ថា​៖ ​«​ឈប់​យំ​ទៅ។ មើល! លោក​ដែល​ជា​តោ​ពី​កុល​សម្ព័ន្ធ​យូដា+ និង​ជា​ឫស+នៃ​ដាវីឌ+បាន​ឈ្នះ+ ដូច្នេះ​លោក​សម​នឹង​បក​ត្រា​ទាំង​៧​នោះ ហើយ​បើក​រមូរ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក