-
ច្បាប់លេវី ២៦:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ នោះខ្ញុំនឹងប្រព្រឹត្តទៅលើអ្នករាល់គ្នាដូចតទៅ៖ ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាមានទុក្ខ ហើយដាក់ទោសអ្នករាល់គ្នាឲ្យមានជំងឺរបេង គ្រុនក្ដៅខ្លាំង ភ្នែកស្រវាំង និងខ្សោះកម្លាំង។ អ្នករាល់គ្នានឹងសាបព្រោះដោយឥតប្រយោជន៍ ព្រោះពួកសត្រូវនឹងបរិភោគផលនោះ។+ ១៧ ខ្ញុំនឹងបែរមុខប្រឆាំងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងចាញ់ពួកសត្រូវ។+ ពួកអ្នកដែលស្អប់អ្នករាល់គ្នា នឹងជិះជាន់អ្នករាល់គ្នា+ ហើយអ្នករាល់គ្នានឹងរត់គេចខ្លួន ទោះជាគ្មានអ្នកណាដេញតាមក្ដី។+
-
-
បទទំនួញ ១:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១ ពីមុននាងជាក្រុងដែលមានមនុស្សច្រើនកុះករ ឥឡូវនាងបែរជាអង្គុយនៅឯកា!+
នាងធ្លាប់តែមានបណ្ដាជនច្រើន បើប្រៀបធៀបជាមួយនឹងប្រជាជាតិឯទៀត តែនាងបានក្លាយជាស្ត្រីមេម៉ាយវិញ!+
នាងធ្លាប់ជាម្ចាស់ក្សត្រីក្នុងចំណោមខេត្តទាំងឡាយ តែនាងបែរជាត្រូវគេបង្ខំ ឲ្យធ្វើការយ៉ាងលំបាក!+
-