-
លូកា ១៨:៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ក៏ប៉ុន្តែ ពួកគាត់មិនយល់អត្ថន័យនៃអ្វីៗទាំងនេះសោះ ព្រោះប្រសាសន៍នេះបានត្រូវលាក់បាំងពីពួកគាត់ ហើយពួកគាត់មិនយល់អ្វីដែលលោកមានប្រសាសន៍នោះឡើយ។
-
-
ពេត្រុសទី១ ១:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ពួកអ្នកប្រកាសទំនាយដែលបានប្រកាសអំពីគុណដ៏វិសេសលើលលប់ដែលទុកសម្រាប់អ្នករាល់គ្នា ពួកគេបានព្យាយាមសួរឲ្យដឹង ហើយបានស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីសេចក្ដីសង្គ្រោះនោះឯង។+ ១១ ពួកគេបានខំស្វែងរកយល់ជានិច្ចថា ឫទ្ធានុភាពដែលស្ថិតក្នុងពួកគេកំពុងសំដៅទៅលើគ្រាមួយណា ឬគ្រាបែបណាស្ដីអំពីគ្រិស្ត។+ ឫទ្ធានុភាពនោះបញ្ជាក់ទុកជាមុនអំពីទុក្ខលំបាករបស់គ្រិស្ត+ និងសិរីរុងរឿងដែលនឹងមានបន្ទាប់ពីនោះ។
-