-
ដានីយ៉ែល ១:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ព្រះពិតបានបណ្ដាលឲ្យយុវជនទាំងបួននាក់ មានចំណេះដឹងនិងការយល់ធ្លុះជ្រៅ ខាងផ្នែកអក្សរសាស្ត្រនិងចំណេះវិជ្ជាគ្រប់មុខ។ ឯដានីយ៉ែល ព្រះបានឲ្យគាត់ចេះបកស្រាយការបើកបង្ហាញដែលឃើញក្នុងគំនិតនិងសុបិនគ្រប់យ៉ាង។+
-
-
ដានីយ៉ែល ១:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ពេលស្ដេចសួរពួកគេអំពីរឿងពិបាកៗដែលត្រូវការប្រើប្រាជ្ញានិងការយល់ដឹង ស្ដេចឃើញថាពួកគេទាំងបួននាក់ ពូកែជាងគ្រូវេទមន្តនិងគ្រូទាយ+ទាំងអស់ក្នុងរាជាណាចក្ររបស់គាត់ ដល់ទៅ១០ដង។
-
-
ដានីយ៉ែល ៥:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ឱស្ដេចជាម្ចាស់អើយ! ក្នុងរាជាណាចក្ររបស់លោក មានបុរសម្នាក់ដែលមានឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធ។ នៅគ្រាបិតាលោក គេឃើញថាបុរសនោះមានចំណេះដឹង ការយល់ធ្លុះជ្រៅ និងប្រាជ្ញាវាងវៃដូចជាបណ្ដាព្រះ។+ ម្ល៉ោះហើយ ស្ដេចនេប៊ូក្នេសាជាបិតាលោកបានតែងតាំងគាត់ឲ្យធ្វើជាមេលើគ្រូវេទមន្ត គ្រូទាយ ពួកខាល់ដេ* និងអ្នកចេះហោរាសាស្ត្រ។+ នោះហើយជាអ្វីដែលបិតាលោកបានធ្វើដល់គាត់។ ១២ ព្រោះដានីយ៉ែលដែលបិតាលោកដាក់ឈ្មោះថាបេលថេសាសា+ គាត់មានប្រាជ្ញាវាងវៃ និងសមត្ថភាពពិសេស ហើយមានចំណេះដឹង និងការយល់ធ្លុះជ្រៅ ក្នុងការបកស្រាយសុបិន ការស្រាយប្រស្នា និងការដោះស្រាយរឿងពិបាកផ្សេងៗ។+ សូមលោកចាត់គេឲ្យទៅហៅដានីយ៉ែលមក នោះគាត់នឹងបកស្រាយអត្ថន័យអក្សរនោះជូនលោកបានជាមិនខាន»។
-