-
ការបំភ្លឺច្បាប់ ១៣:៦-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ប្រសិនបើបងប្អូនរួមម្ដាយ ឬកូនប្រុសកូនស្រី ឬប្រពន្ធជាទីស្រឡាញ់ ឬមិត្តដ៏ជិតស្និទ្ធបំផុតរបស់អ្នករាល់គ្នា ព្យាយាមល្បួងលួងលោមអ្នករាល់គ្នាដោយស្ងាត់ៗថា៖ ‹ចូរយើងទៅបម្រើព្រះឯទៀតវិញ›+ ជាព្រះដែលអ្នករាល់គ្នានិងបុព្វបុរសរបស់អ្នករាល់គ្នាពុំធ្លាប់ស្គាល់ ៧ ជាព្រះផ្សេងៗដែលប្រជាជាតិនៅជុំវិញអ្នករាល់គ្នាគោរពបូជា ទោះជានៅជិតឬឆ្ងាយ ឬចាប់ពីដើមស្រុកទៅដល់ចុងស្រុកក្ដី ៨ អ្នករាល់គ្នាមិនត្រូវយល់ព្រមឬធ្វើតាមគាត់+ ឬបង្ហាញការអាណិតអាសូរ ឬមានចិត្តមេត្តា ឬការពារគាត់ឡើយ។ ៩ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវសម្លាប់គាត់ចោលកុំខាន។+ អ្នករាល់គ្នាត្រូវផ្ដើមគប់សម្លាប់គាត់មុនគេ រួចបណ្ដាជនទាំងអស់មកគប់សម្លាប់គាត់តាមក្រោយ។+
-
-
ការបំភ្លឺច្បាប់ ១៨:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ «‹បើអ្នកប្រកាសទំនាយណាម្នាក់ហ៊ានប្រកាសទំនាយក្នុងនាមព្រះឯទៀត ឬហ៊ានប្រកាសទំនាយក្នុងនាមខ្ញុំ នូវអ្វីដែលខ្ញុំមិនបានបង្គាប់ អ្នកនោះនឹងត្រូវស្លាប់ជាមិនខាន។+
-