-
ម៉ាឡាគី ៣:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ប៉ុន្តែ តើអ្នកណានឹងធន់បាននៅថ្ងៃដែលលោកមក ហើយតើអ្នកណានឹងអាចធន់បាននៅពេលដែលលោកលេចមក? ព្រោះលោកនឹងដូចជាភ្លើងរបស់ជាងសម្រាំង និងដូចជាសាប៊ូ+របស់អ្នកបោកគក់។ ៣ លោកនឹងសម្អាតកូនចៅលេវី ដូចជាងដែលអង្គុយសម្អាតប្រាក់។+ លោកនឹងសម្រិតសម្រាំងពួកគេដូចបន្សុទ្ធមាសនិងប្រាក់ ហើយព្រះយេហូវ៉ានឹងមានរាស្ត្រដែលនឹងជូនគ្រឿងបូជាជាអំណោយដល់លោកដោយសុចរិត។
-