-
សុភាសិត ៥:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ សូមឲ្យប្រភពទឹករបស់កូនទទួលពរ
ហើយសូមឲ្យកូនសប្បាយរីករាយជាមួយនឹងប្រពន្ធដែលកូនបានរួមរស់តាំងពីកូននៅក្មេង។+
១៩ នាងប្រៀបដូចជាក្ដាន់ញីដ៏គួរឲ្យបេតី និងដូចជាពពែភ្នំដ៏គួរឲ្យទាក់ទាញចិត្ត។+
សូមឲ្យដោះរបស់នាងធ្វើឲ្យកូនពេញចិត្តគ្រប់វេលា។
សូមឲ្យកូនលង់ស្នេហ៍នាងរហូតតទៅ។+
-
-
ម៉ាថាយ ១៩:៤-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ លោកតបឆ្លើយថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានទេថា ព្រះដែលបានបង្កើតមនុស្សជាតិដំបូង បានបង្កើតពួកគេជាប្រុសជាស្រី+ ៥ ហើយមានប្រសាសន៍ថា៖ ‹ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›នោះ?+ ៦ ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំ*ឡើយ»។+
-