-
លូកា ១២:៥១-៥៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥១ តើអ្នកគិតថាខ្ញុំបានមកដើម្បីនាំឲ្យមានសន្តិភាពលើផែនដីឬ? មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមកដើម្បីធ្វើឲ្យមានការបែកបាក់គ្នាវិញ។+ ៥២ ព្រោះចាប់តាំងពីពេលនេះទៅ នឹងមានមនុស្សប្រាំនាក់ក្នុងផ្ទះមួយ ហើយអ្នកទាំងប្រាំនោះនឹងបែកបាក់ទាស់ទែងគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ ៥៣ ពួកគេនឹងបែកបាក់គ្នា គឺឪពុកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្ដាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្ដាយ ម្ដាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក»។+
-