-
លូកា ៧:១៨-២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ឯពួកអ្នកកាន់តាមយ៉ូហានវិញ ពួកគេបាននាំដំណឹងទាំងនេះទៅប្រាប់គាត់។+ ១៩ ដូច្នេះ យ៉ូហានបានហៅអ្នកកាន់តាមពីរនាក់មក ហើយឲ្យពួកគេទៅសួរលោកម្ចាស់យេស៊ូថា៖ «តើលោកជាអ្នកដែលត្រូវមកឬ?+ ឬក៏យើងត្រូវរង់ចាំអ្នកផ្សេងទៀត?»។ ២០ ម្ល៉ោះហើយ ពួកគេបានទៅឯលោក ហើយនិយាយថា៖ «យ៉ូហានជាអ្នកជ្រមុជទឹកបានចាត់ពួកខ្ញុំឲ្យមកសួរលោកថា៖ ‹តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏យើងត្រូវរង់ចាំអ្នកផ្សេងទៀត?›»។ ២១ នៅពេលនោះ លោកបានធ្វើឲ្យមនុស្សជាច្រើនជាពីរោគាផ្សេងៗ+ និងជាពីជំងឺធ្ងន់ធ្ងរ ហើយបានធ្វើឲ្យមនុស្សងងឹតភ្នែកជាច្រើននាក់មើលឃើញឡើងវិញ ថែមទាំងបានបណ្ដេញពួកវិញ្ញាណអាក្រក់ចេញពីមនុស្សទៀតផង។ ២២ ដូច្នេះ លោកតបឆ្លើយទៅអ្នកទាំងពីរនោះថា៖ «ចូរទៅប្រាប់យ៉ូហានអំពីអ្វីដែលអ្នកបានឮនិងឃើញ គឺមនុស្សងងឹតភ្នែកកំពុងមើលឃើញ+ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ+ មនុស្សស្លាប់បានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមនុស្សក្រីក្រកំពុងស្ដាប់ដំណឹងល្អ។+ ២៣ ដូច្នេះ អ្នកណាដែលមិនរកហេតុសង្ស័យលើខ្ញុំ* អ្នកនោះមានសុភមង្គលហើយ»។+
-