-
លូកា ៧:៣១-៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ លោកយេស៊ូមានប្រសាសន៍តទៅទៀតថា៖ «តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងអ្នកណា? តើមនុស្សជំនាន់នេះដូចអ្នកណា?+ ៣២ ពួកគេគឺដូចកូនក្មេងដែលអង្គុយនៅផ្សារ ហើយស្រែកដាក់គ្នាថា៖ ‹យើងបានផ្លុំខ្លុយឲ្យឯងរាល់គ្នា តែឯងមិនបានរាំទេ។ យើងបានទ្រហោយំ តែឯងរាល់គ្នាមិនបានយំទេ›។ ៣៣ ដូចគ្នាដែរ ពេលដែលយ៉ូហានជាអ្នកជ្រមុជទឹកមក គាត់មិនបានពិសាអាហារពិសាស្រាទេ+ តែគេនិយាយថា៖ ‹គាត់មានវិញ្ញាណកំណាចចូល›។ ៣៤ ពេលដែលកូនមនុស្សមក លោកបានពិសាអាហារពិសាស្រា ប៉ុន្តែគេនៅតែនិយាយថា៖ ‹មើល! បុរសនេះល្មោភស៊ី ក៏ជាអ្នកល្មោភស្រា ហើយជាមិត្តភក្ដិរបស់អ្នកយកពន្ធនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង!›។+ ៣៥ ទោះជាយ៉ាងនោះក៏ដោយ អំពើសុចរិតដែលមនុស្សម្នាក់ធ្វើ បង្ហាញថាអ្នកនោះមានប្រាជ្ញា»។+
-