-
ម៉ាថាយ ៦:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ «ចូរប្រយ័ត្ន កុំប្រព្រឹត្តអំពើសុចរិតនៅមុខមនុស្សដើម្បីឲ្យគេឃើញឡើយ+ ពីព្រោះបើប្រព្រឹត្តដូច្នេះ អ្នករាល់គ្នានឹងមិនបានទទួលរង្វាន់ពីបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌ទេ។ ២ ម្ល៉ោះហើយ ពេលដែលអ្នកធ្វើទាន កុំផ្លុំត្រែមុនឡើយ ព្រោះនោះជាអ្វីដែលមនុស្សលាក់ពុតធ្វើនៅសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យអ្នកឯទៀតកោតសរសើរពួកគេ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកគេបានទទួលរង្វាន់សព្វគ្រប់ហើយ។
-