-
ម៉ាកុស ១៤:៤៨, ៤៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរប្លន់ដូច្នេះ?+ ៤៩ ខ្ញុំធ្លាប់នៅជាមួយនឹងអ្នករាល់គ្នារៀងរាល់ថ្ងៃក្នុងវិហារ+ ហើយបានបង្រៀននៅទីនោះ តែអ្នករាល់គ្នាមិនបានមកចាប់ខ្ញុំទេ។ ប៉ុន្តែ នេះកើតឡើងដើម្បីសម្រេចតាមបទគម្ពីរ»។+
-
-
លូកា ២២:៥២, ៥៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥២ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ទៅពួកសង្ឃនាយក ពួកមេកងរក្សាវិហារ និងពួកអ្នកចាស់ទុំដែលបានមកទីនោះដើម្បីចាប់លោកថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ដោយកាន់ដាវកាន់ដំបង ដូចមកចាប់ចោរប្លន់ដូច្នេះ?+ ៥៣ កាលដែលខ្ញុំធ្លាប់នៅជាមួយនឹងអ្នករាល់គ្នារៀងរាល់ថ្ងៃក្នុងវិហារ+ អ្នកមិនបានលូកដៃចាប់ខ្ញុំទេ។+ ប៉ុន្តែ នេះជាវេលារបស់អ្នករាល់គ្នា និងជាវេលារបស់អំណាចនៃសេចក្ដីងងឹត»។+
-