១០ រួចមក យូដាសអ៊ីស្ការីយ៉ុតពីចំណោមសាវ័កទាំង១២នាក់បានទៅជួបពួកសង្ឃនាយក ដើម្បីបញ្ជូនលោកទៅឲ្យពួកគេ។+ ១១ ពេលដែលពួកសង្ឃនាយកឮអំពីរឿងនោះ ពួកគេត្រេកអរ ហើយសន្យាឲ្យប្រាក់ដល់គាត់។+ ដូច្នេះ យូដាសចាប់ផ្ដើមរកឱកាសដើម្បីក្បត់លោក។