-
ដំណើរចាកចេញ ២៦:៣១-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ «អ្នកត្រូវធ្វើវាំងនន+ពីអំបោះពណ៌ខៀវ អំបោះពណ៌ក្រហម អំបោះពណ៌ស្វាយ និងអំបោះល្អដែលវេញចូលគ្នា ហើយត្រូវប៉ាក់រូបចេរូប៊ីននៅលើវាំងនននោះ។ ៣២ អ្នកត្រូវព្យួរវាំងនននោះនៅលើសសរបួនដើមដែលធ្វើពីឈើអាកាស្យាស្រោបដោយមាស ហើយតម្ពក់ក៏ត្រូវធ្វើពីមាសដែរ។ ឯជើងសសរបួននោះ ត្រូវធ្វើពីប្រាក់។ ៣៣ អ្នកត្រូវព្យួរវាំងនននៅលើតម្ពក់ទាំងនោះ រួចត្រូវនាំយកហឹបនៃសេចក្ដីរំលឹក+ទៅដាក់នៅក្រោយវាំងនន។ វាំងនននោះគឺសម្រាប់ខណ្ឌទីបរិសុទ្ធ+និងទីបរិសុទ្ធបំផុត។+
-