-
ម៉ាថាយ ៨:២៤-២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ រួចមក កើតមានខ្យល់ព្យុះយ៉ាងខ្លាំងនៅសមុទ្រ ហើយរលកបានបោកកញ្ជ្រោលគ្របលើទូក។ ចំណែកលោកវិញ លោកកំពុងសម្រាន្តលក់។+ ២៥ ពួកគាត់បានមកដាស់លោកថា៖ «លោកម្ចាស់! សូមសង្គ្រោះយើងផង! យើងជិតវិនាសហើយ!»។ ២៦ ប៉ុន្តែ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នករាល់គ្នាដែលមានជំនឿតិច ហេតុអ្វីបានជាភ័យខ្លាចដូច្នេះ?»។+ រួចមក លោកក្រោកឡើង ហើយស្ដីបន្ទោសខ្យល់និងសមុទ្រ នោះក៏កើតមានសភាពស្ងប់ស្ងាត់ក្រៃលែង។+ ២៧ ដូច្នេះ បុរសទាំងនោះបាននឹកអស្ចារ្យ ហើយនិយាយគ្នាថា៖ «តើលោកជានរណា សូម្បីតែខ្យល់និងសមុទ្រ ក៏ស្ដាប់បង្គាប់លោកដែរ?»។
-
-
លូកា ៨:២៣-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ប៉ុន្តែ កាលដែលកំពុងធ្វើដំណើរទៅ លោកបានសម្រាន្តលក់។ ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ធ្វើឲ្យទឹកចូលជិតពេញទូក ហើយហៀបនឹងលិច។+ ២៤ ឃើញដូច្នេះ ពួកគាត់បានទៅដាស់លោក ដោយស្រដីថា៖ «លោកគ្រូ! លោកគ្រូ! យើងជិតវិនាសហើយ!»។ លោកក៏ក្រោកឡើងស្ដីបន្ទោសខ្យល់និងទឹករលកដែលកំពុងបោកបក់យ៉ាងខ្លាំង។ ភ្លាមនោះ ខ្យល់និងទឹករលកក៏ស្ងប់ទៅ ហើយមានសភាពស្ងប់ស្ងាត់ក្រៃលែង។+ ២៥ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «តើជំនឿរបស់អ្នកបាត់ទៅណាហើយ?»។ ប៉ុន្តែ ពួកគាត់ភ័យខ្លាចយ៉ាងខ្លាំងទាំងនឹកអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាថា៖ «តើលោកនេះពិតជាអ្នកណា? ព្រោះសូម្បីតែខ្យល់និងទឹក ក៏ស្ដាប់បង្គាប់លោកដែរ»។+
-