-
លូកា ៨:៣៥-៣៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ បន្ទាប់ពីនោះ មនុស្សម្នាមកមើលអ្វីដែលបានកើតឡើង។ ពួកគេមកឯលោកយេស៊ូ ហើយឃើញថាបុរសដែលធ្លាប់មានពួកវិញ្ញាណកំណាចចូល កំពុងអង្គុយជិតជើងលោកយេស៊ូដោយមានសម្លៀកបំពាក់ ព្រមទាំងលែងវង្វេងស្មារតីទៀត។ ឃើញដូច្នេះ ពួកគេក៏ភ័យខ្លាច។ ៣៦ អស់អ្នកដែលបានឃើញលោកយេស៊ូធ្វើឲ្យបុរសដែលមានវិញ្ញាណកំណាចចូលជាសះស្បើយ បានរៀបរាប់រឿងនោះប្រាប់មនុស្សទាំងនោះ។ ៣៧ ដូច្នេះ បណ្ដាជនពីតំបន់ជុំវិញក្រុងកេរ៉ាសាបានសុំលោកយេស៊ូឲ្យចាកចេញពីពួកគេ ពីព្រោះពួកគេភ័យខ្លាចជាខ្លាំង។ ម្ល៉ោះហើយ លោកក៏ចុះទូកដើម្បីចេញពីទីនោះ។
-