-
លូកា ២១:២៩-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ រួចមក លោកលើកឧទាហរណ៍មួយប្រាប់ពួកគាត់ថា៖ «ចូរកត់សម្គាល់ដើមល្វាតូចនិងដើមឈើឯទៀត។+ ៣០ ពេលដែលអ្នកឃើញពួកវាចេញពន្លក នោះអ្នកដឹងថារដូវក្ដៅគឺជិតដល់ហើយ។ ៣១ ដូចគ្នាដែរ ពេលដែលអ្នករាល់គ្នាឃើញការទាំងនេះកំពុងកើតឡើង ចូរដឹងថារាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ។ ៣២ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ឡើយ ទាល់តែការទាំងអស់កើតឡើង។+ ៣៣ មេឃនិងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ។+
-