-
ម៉ាថាយ ១៣:៣-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ រួចមក លោកប្រាប់ពួកគេអំពីអ្វីៗជាច្រើនដោយប្រើឧទាហរណ៍ថា៖+«មើល! មនុស្សម្នាក់បានចេញទៅសាបព្រោះគ្រាប់ពូជ។+ ៤ ពេលដែលគាត់កំពុងសាបព្រោះ នោះគ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ហើយមានសត្វស្លាបមកចឹកស៊ីអស់ទៅ។+ ៥ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើកន្លែងមានផ្ទាំងថ្ម មិនសូវមានដី រួចក៏ដុះចេញផុតពីដីភ្លាមៗ ដោយសារដីនោះរាក់។+ ៦ ក៏ប៉ុន្តែ ពេលដែលថ្ងៃរះឡើង វាបានស្លោកទៅ ហើយដោយសារឫសចាក់មិនជ្រៅ វាបានក្រៀមស្វិត។ ៧ ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីដែលមានដើមបន្លា រួចដើមបន្លាក៏ដុះឡើងគ្របជិតគ្រាប់ពូជនោះ។+ ៨ គ្រាប់ពូជខ្លះបានធ្លាក់លើដីល្អ ហើយបានបង្កើតផល ១ជា១០០ ១ជា៦០ និង១ជា៣០។+ ៩ អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។+
-
-
លូកា ៨:៥-៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ «មានមនុស្សម្នាក់ចេញទៅសាបព្រោះគ្រាប់ពូជ។ ពេលគាត់កំពុងសាបព្រោះ គ្រាប់ពូជខ្លះបានធ្លាក់តាមផ្លូវ ក៏ត្រូវគេដើរជាន់ ហើយមានសត្វស្លាបមកចឹកស៊ីអស់ទៅ។+ ៦ គ្រាប់ពូជខ្លះទៀតបានធ្លាក់លើផ្ទាំងថ្ម រួចក៏ចេញពន្លកភ្លាម តែបានក្រៀមស្វិតទៅព្រោះគ្មានសំណើម។+ ៧ ឯគ្រាប់ពូជខ្លះទៀតបានធ្លាក់លើដីដែលមានដើមបន្លា រួចដើមបន្លាក៏ដុះឡើងគ្របជិតគ្រាប់ពូជនោះ។+ ៨ គ្រាប់ពូជខ្លះបានធ្លាក់លើដីល្អ ក៏ដុះឡើង ហើយបង្កើតផល១ជា១០០»។+ ក្រោយពីលោកមានប្រសាសន៍អ្វីទាំងនេះចប់ លោកក៏បន្លឺសំឡេងថា៖ «អ្នកណាដែលមានត្រចៀកអាចស្ដាប់ឮ ចូរស្ដាប់ចុះ»។+
-