-
ម៉ាថាយ ៨:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ប៉ុន្តែ លុះពេលល្ងាច មានគេនាំមនុស្សជាច្រើនដែលមានវិញ្ញាណកំណាចចូល ឲ្យមកជួបលោក។ លោកបានបណ្ដេញវិញ្ញាណទាំងនោះដោយមានប្រសាសន៍តែមួយម៉ាត់ ហើយលោកក៏បានធ្វើឲ្យអស់អ្នកដែលមានជំងឺជាសះស្បើយដែរ ១៧ ដើម្បីសម្រេចទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយជាអ្នកប្រកាសទំនាយ។ ទំនាយនោះថា៖ «រូបលោកបានទទួលយកជំងឺរបស់យើង ក៏បានផ្ទុករោគារបស់យើងលើខ្លួនលោក»។+
-
-
ម៉ាកុស ១:៣២-៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ លុះដល់ល្ងាច ក្រោយថ្ងៃលិច មនុស្សចាប់ផ្ដើមនាំអស់អ្នកដែលឈឺ និងអ្នកដែលមានវិញ្ញាណកំណាច*ចូល ឲ្យមកជួបលោក។+ ៣៣ អ្នកនៅក្រុងនោះទាំងអស់ បានមកមូលគ្នានៅមាត់ទ្វារផ្ទះតែម្ដង។ ៣៤ ដូច្នេះ លោកបានធ្វើឲ្យមនុស្សជាច្រើនដែលមានជំងឺផ្សេងៗជាសះស្បើយ+ ក៏បានបណ្ដេញវិញ្ញាណកំណាចជាច្រើនដែរ តែលោកមិនឲ្យវិញ្ញាណកំណាចទាំងនោះនិយាយទេ ពីព្រោះពួកវាដឹងថាលោកគឺជាគ្រិស្ត។*
-