-
យ៉ូហាន ៥:៦-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលដែលលោកយេស៊ូឃើញបុរសនេះកំពុងដេកនៅទីនោះ និងដោយដឹងថាគាត់ឈឺយូរហើយ នោះលោកមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកចង់ជាឡើងវិញទេ?»។+ ៧ បុរសដែលឈឺនោះបានឆ្លើយថា៖ «លោក គ្មានអ្នកណាជួយដាក់ខ្ញុំក្នុងអាងពេលដែលទឹកកំពុងកម្រើកទេ តែពេលខ្ញុំកំពុងចុះទៅ ក៏មានម្នាក់ទៀតចុះទៅមុនខ្ញុំ»។ ៨ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរងើបឡើង! យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។+ ៩ រំពេចនោះ បុរសនោះបានជាឡើងវិញ ក៏យកគ្រែស្នែងរបស់គាត់ ហើយចាប់ផ្ដើមដើរទៅ។
ថ្ងៃនោះជាថ្ងៃឈប់សម្រាក។*
-