-
ម៉ាថាយ ៩:២៣-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ លុះលោកបានចូលទៅក្នុងផ្ទះរបស់នាយកសាលាប្រជុំ លោកឃើញពួកអ្នកផ្លុំខ្លុយលេងភ្លេងកាន់ទុក្ខ ឯបណ្ដាជនកំពុងជ្រួលច្របល់។+ ២៤ លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរចេញពីទីនេះទៅ ព្រោះក្មេងស្រីនេះមិនបានស្លាប់ទេ តែនាងកំពុងដេកលក់»។+ ឮដូច្នេះ ពួកគេចាប់ផ្ដើមសើចចំអកឲ្យលោក។ ២៥ ពេលបណ្ដាជនបានចេញទៅក្រៅអស់ហើយ លោកក៏ចូលទៅខាងក្នុង ហើយចាប់ដៃរបស់នាង+ នោះនាងបានងើបឡើង។+ ២៦ ដំណឹងអំពីរឿងនេះ បានលេចឮខ្ចរខ្ចាយពេញតំបន់នោះ។
-
-
ម៉ាកុស ៥:៣៨-៤៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៨ លុះក្រោយមក ពេលដែលលោកនិងពួកគាត់បានទៅដល់ផ្ទះរបស់អ្នកទទួលខុសត្រូវសាលាប្រជុំ នោះលោកឃើញមានភាពជ្រួលច្របល់ ហើយមនុស្សកំពុងស្រែកទ្រហោយំ។+ ៣៩ ពេលលោកចូលទៅដល់ក្នុង លោកសួរពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងជ្រួលច្របល់ហើយយំស្រែកដូច្នេះ? ក្មេងនេះមិនបានស្លាប់ទេ តែនាងកំពុងដេកលក់»។+ ៤០ ឮដូច្នេះ ពួកគេចាប់ផ្ដើមសើចចំអកឲ្យលោក។ ប៉ុន្តែ ក្រោយពីលោកបានឲ្យពួកគេទាំងអស់គ្នាចេញទៅក្រៅ លោកនាំឪពុកម្ដាយរបស់ក្មេងនោះ និងអ្នកដែលនៅជាមួយនឹងលោក ចូលទៅកន្លែងដែលក្មេងនោះនៅ។ ៤១ រួចមក លោកចាប់ដៃរបស់ក្មេងនោះ ហើយមានប្រសាសន៍ទៅនាងថា៖ «ថាលីតា គូមី» ដែលបកប្រែថា«នាងតូចអើយ! ខ្ញុំប្រាប់ថា៖ ‹ចូរក្រោកឡើង!›»។+ ៤២ ភ្លាមនោះ នាងក៏ក្រោកឡើង ហើយចាប់ផ្ដើមដើរ (នាងមានអាយុ១២ឆ្នាំ)។ រំពេចនោះ ពួកគាត់ត្រេកអរហួសប្រមាណ។ ៤៣ ប៉ុន្តែ លោកហាមពួកគាត់ម្ដងហើយម្ដងទៀត* កុំឲ្យប្រាប់អ្នកណាអំពីរឿងនេះ+ ហើយលោកក៏ប្រាប់ពួកគាត់ឲ្យយកអាហារមកឲ្យនាងបរិភោគ។
-