-
លូកា ១០:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ក៏ប៉ុន្តែ ពេលអ្នករាល់គ្នាចូលក្នុងក្រុងណាមួយ ហើយអ្នកក្រុងនោះមិនទទួលស្វាគមន៍អ្នករាល់គ្នាទេ ចូរចេញទៅផ្លូវធំទាំងប៉ុន្មាន ហើយពោលថា៖ ១១ ‹សូម្បីតែធូលីដីពីក្រុងអ្នករាល់គ្នា ដែលជាប់ជើងយើង ក៏យើងជូតចេញដែរ ទុកជាការព្រមានសម្រាប់អ្នករាល់គ្នា។+ ប៉ុន្តែ ចូរចាំថា រាជាណាចក្ររបស់ព្រះជិតដល់ហើយ›។
-
-
សកម្មភាព ១៣:៥០, ៥១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥០ ប៉ុន្តែ ជនជាតិយូដាបានបញ្ចុះបញ្ចូលពួកស្ត្រីដែលមានកេរ្ដិ៍ឈ្មោះល្បី និងជាអ្នកកោតខ្លាចព្រះ ព្រមទាំងបញ្ចុះបញ្ចូលពួកបុរសដែលមានមុខមានមាត់នៅក្រុងនោះ រួចអ្នកទាំងនោះបានញុះញង់គេឲ្យបៀតបៀន+ប៉ូលនិងបាណាបាស ហើយបានបោះពួកគាត់ទៅក្រៅដែនដីរបស់ពួកគេ។ ៥១ បន្ទាប់មក ពួកគាត់បានរលាស់ធូលីដីពីជើងពួកគាត់ចេញទុកជាការដាស់តឿនពួកគេ រួចបានទៅក្រុងអ៊ីកូនាម។+
-