២៤ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «គឺហេតុនេះហើយបានជាអ្នករាល់គ្នាយល់ខុស ពីព្រោះអ្នកមិនស្គាល់បទគម្ពីរ ហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះដែរ។+ ២៥ ពេលដែលមនុស្សរស់ឡើងវិញ បុរសនិងស្ត្រីមិនយកគ្នាជាប្ដីប្រពន្ធឡើយ តែពួកគេគឺដូចបណ្ដាទេវតានៅស្ថានសួគ៌វិញ។+