-
ម៉ាថាយ ២៣:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីបានតាំងខ្លួនអង្គុយនៅកន្លែងរបស់ម៉ូសេ។
-
-
ម៉ាកុស ១២:៣៨-៤០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៨ រួចលោកបង្រៀនតទៅទៀត ដោយមានប្រសាសន៍ថា៖ «ចូរប្រុងប្រយ័ត្ននឹងពួកអ្នកជំនាញខាងច្បាប់ ដែលចូលចិត្តពាក់អាវផាយដើរចុះឡើង ហើយចូលចិត្តឲ្យមនុស្សជម្រាបសួរ បង្ហាញការគោរពចំពោះពួកគេនៅឯផ្សារ+ ៣៩ ព្រមទាំងចូលចិត្តអង្គុយនៅមុខគេក្នុងសាលាប្រជុំ ហើយនៅពេលពិសាភោជនាហារ ពួកគេចូលចិត្តអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ។+ ៤០ ពួកគេប្រវ័ញ្ចយកផ្ទះ*របស់ស្ត្រីមេម៉ាយ ហើយអធិដ្ឋានយ៉ាងយូរដើម្បីឲ្យមនុស្សកោតស្ងើច។ ពួកគេនឹងត្រូវទទួលទោសធ្ងន់ជាងអ្នកឯទៀត»។
-