-
ម៉ាថាយ ១០:១៧, ១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ចូរប្រុងប្រយ័ត្ននឹងមនុស្ស ពីព្រោះពួកគេនឹងបញ្ជូនអ្នករាល់គ្នាទៅតុលាការ+ ក៏នឹងវាយអ្នករាល់គ្នានឹងរំពាត់ខ្សែតី+នៅក្នុងសាលាប្រជុំដែរ។+ ១៨ អ្នករាល់គ្នានឹងត្រូវគេនាំទៅឯពួកអភិបាលនិងបណ្ដាស្ដេច+ ដោយសារអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ ហើយអ្នករាល់គ្នានឹងអាចធ្វើជាសាក្សីអំពីខ្ញុំនៅចំពោះមុខពួកគេនិងជនជាតិដទៃ។+
-
-
ម៉ាកុស ១៣:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «ចំណែកអ្នករាល់គ្នាវិញ ចូរប្រយ័ត្នខ្លួន។ មនុស្សនឹងបញ្ជូនអ្នករាល់គ្នាទៅតុលាការ+ ហើយនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ+ ក៏នឹងនាំទៅឈរនៅមុខពួកអភិបាលនិងបណ្ដាស្ដេច ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់នៅចំពោះមុខពួកគេ។+
-
-
សកម្មភាព ២៥:២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ដូច្នេះ ស្អែកឡើងអាគ្រីប៉ានិងប៊ឺនីសបានមកយ៉ាងអធិកអធមទាំងមានឫកខ្ពស់ ហើយចូលសាលសវនាការជាមួយនឹងពួកមេបញ្ជាការ និងពួកអ្នកដែលមានមុខមានមាត់ក្នុងក្រុងនោះ។ ពេលដែលភេស្ទុសចេញបញ្ជា នោះគេក៏នាំប៉ូលចូលមក។
-
-
ការបើកបង្ហាញ ២:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ កុំខ្លាចទុក្ខលំបាកដែលអ្នករាល់គ្នានឹងជួបប្រទះឡើយ។+ មើល! មេកំណាច*នឹងបោះអ្នករាល់គ្នាខ្លះទៅក្នុងគុកម្ដងហើយម្ដងទៀត ដើម្បីឲ្យអ្នករាល់គ្នាទទួលការល្បងលយ៉ាងពេញលេញ និងដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនាអស់១០ថ្ងៃ។ ចូររក្សាសេចក្ដីស្មោះត្រង់រហូតដល់ស្លាប់ ហើយខ្ញុំនឹងឲ្យមកុដនៃជីវិតដល់អ្នករាល់គ្នា។+
-