-
ម៉ាថាយ ១៤:២៤-៣៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ពេលនោះ ទូកនៅឆ្ងាយពីច្រាំងរាប់រយម៉ែត្រហើយ ក៏ត្រូវរលកបោកយ៉ាងខ្លាំង ដោយសារទូកនោះទៅបញ្ច្រាសខ្យល់។ ២៥ លុះដល់យាមទី៤*នៅយប់នោះ លោកបានដើរលើទឹកសមុទ្រទៅឯពួកអ្នកកាន់តាម។ ២៦ ពេលពួកគាត់ក្រឡេកទៅឃើញលោកកំពុងដើរលើទឹកសមុទ្រ ពួកគាត់ចាប់ផ្ដើមវិលវល់ក្នុងគំនិត ហើយតាំងភ័យខ្លាច ក៏ស្រែកឡើងថា៖ «តើនោះជាអ្វីហ្នឹង!»។* ២៧ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ភ្លាមថា៖ «ចូរមានចិត្តក្លាហានឡើង! គឺខ្ញុំទេ កុំខ្លាចឡើយ»។+ ២៨ ពេត្រុសបានតបទៅលោកថា៖ «លោកម្ចាស់! បើពិតជាលោកមែន សូមឲ្យខ្ញុំដើរលើទឹកទៅឯលោកផង»។ ២៩ នោះលោកបង្គាប់ថា៖ «ចូរមកចុះ!»។ ឮដូច្នេះ ពេត្រុសបានចេញពីទូក ហើយដើរលើទឹកទៅឯលោកយេស៊ូ។ ៣០ ប៉ុន្តែដោយមើលទៅខ្យល់ព្យុះ គាត់ក៏ភ័យខ្លាច ហើយពេលដែលចាប់ផ្ដើមលិចទៅក្នុងទឹក គាត់ស្រែកឡើងថា៖ «លោកម្ចាស់! សូមជួយខ្ញុំផង!»។ ៣១ ភ្លាមនោះ លោកយេស៊ូបានលូកដៃទៅចាប់គាត់ ហើយសួរថា៖ «អ្នកមានជំនឿតិចអើយ! ហេតុអ្វីបានជាចាប់ផ្ដើមសង្ស័យ?»។+ ៣២ ក្រោយពីលោកយេស៊ូនិងពេត្រុសបានចូលក្នុងទូកហើយ ខ្យល់ព្យុះក៏ស្ងប់បាត់ទៅ។ ៣៣ រួចមក អ្នកកាន់តាមលោកដែលនៅក្នុងទូកបានលំឱនកាយគោរពលោក ហើយពោលថា៖ «លោកពិតជាបុត្ររបស់ព្រះមែន»។
-