-
លូកា ១:៦៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦៧ រួចមក សាការីជាឪពុកកូននោះ បានពេញទៅដោយឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ គាត់ប្រកាសទំនាយថា៖
-
-
លូកា ៣:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ដូច្នេះ យ៉ូហានបានចូលទៅតំបន់ជុំវិញទន្លេយ៉ូដាន់ ហើយផ្សព្វផ្សាយប្រាប់មនុស្សឲ្យទទួលការជ្រមុជទឹក* ដែលជាការបង្ហាញថាពួកគេបានប្រែចិត្ត ដើម្បីទទួលការអភ័យទោសចំពោះអំពើខុសឆ្គងរបស់ខ្លួន+ ៤ ដូចអេសាយជាអ្នកប្រកាសទំនាយ បានសរសេរថា៖ «មានសំឡេងមនុស្សម្នាក់ស្រែកប្រកាសនៅតំបន់ស្ងាត់ជ្រងំថា៖ ‹ចូររៀបចំផ្លូវទទួលព្រះយេហូវ៉ា!* ចូរធ្វើឲ្យផ្លូវរបស់លោកត្រង់។+
-
-
លូកា ៧:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ គឺអ្នកនោះហើយដែលបានត្រូវកត់ទុកថា៖ ‹មើល! ខ្ញុំនឹងចាត់អ្នកនាំពាក្យរបស់ខ្ញុំឲ្យទៅមុនអ្នក ហើយគាត់នឹងរៀបចំផ្លូវឲ្យអ្នក›។+ ២៨ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ គ្មានអ្នកណាធំជាងយ៉ូហានទេ។ ប៉ុន្តែ អ្នកដែលតូចជាងគេក្នុងរាជាណាចក្ររបស់ព្រះ គឺធំជាងគាត់»+
-