ច្បាប់លេវី ១៩:១៨ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១៨ «‹អ្នករាល់គ្នាមិនត្រូវសងសឹក+ឬចងគំនុំនឹងអ្នកឯទៀតឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវស្រឡាញ់អ្នកឯទៀតដូចខ្លួនឯងដែរ។+ ខ្ញុំគឺយេហូវ៉ា។ យ៉ូហាន ១៥:១២ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១២ នេះជាបញ្ញត្តិរបស់ខ្ញុំគឺ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា។+ ថែស្សាឡូនិចទី១ ៤:៩ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៩ ក៏ប៉ុន្តែ ស្ដីអំពីការស្រឡាញ់រាប់អានគ្នាជាបងប្អូន+ អ្នករាល់គ្នាមិនត្រូវការឲ្យយើងសរសេរទៅកាន់អ្នករាល់គ្នាទេ ព្រោះព្រះបានបង្រៀនអ្នករាល់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមករួចហើយ។+ យ៉ាកុប ២:៨ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៨ ឥឡូវ ប្រសិនបើអ្នករាល់គ្នាព្យាយាមប្រព្រឹត្តតាមច្បាប់របស់ស្ដេចស្របតាមបទគម្ពីរដែលថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»+ នោះអ្នករាល់គ្នាកំពុងប្រព្រឹត្តល្អហើយ។ ពេត្រុសទី១ ១:២២ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ២២ ឥឡូវនេះ អ្នករាល់គ្នាបានសម្អាតខ្លួនដោយស្ដាប់បង្គាប់សេចក្ដីពិត ហើយជាលទ្ធផលអ្នករាល់គ្នាស្រឡាញ់គ្នាជាបងប្អូនដោយគ្មានពុតត្បុត។+ ដូច្នេះ ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត។+ យ៉ូហានទី១ ៣:១៤ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១៤ យើងដឹងថាយើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិតហើយ+ ដោយសារយើងស្រឡាញ់បងប្អូន។+ អ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់នៅឡើយ។+
១៨ «‹អ្នករាល់គ្នាមិនត្រូវសងសឹក+ឬចងគំនុំនឹងអ្នកឯទៀតឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាត្រូវស្រឡាញ់អ្នកឯទៀតដូចខ្លួនឯងដែរ។+ ខ្ញុំគឺយេហូវ៉ា។
១២ នេះជាបញ្ញត្តិរបស់ខ្ញុំគឺ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា។+
៩ ក៏ប៉ុន្តែ ស្ដីអំពីការស្រឡាញ់រាប់អានគ្នាជាបងប្អូន+ អ្នករាល់គ្នាមិនត្រូវការឲ្យយើងសរសេរទៅកាន់អ្នករាល់គ្នាទេ ព្រោះព្រះបានបង្រៀនអ្នករាល់គ្នាឲ្យស្រឡាញ់គ្នាទៅវិញទៅមករួចហើយ។+
៨ ឥឡូវ ប្រសិនបើអ្នករាល់គ្នាព្យាយាមប្រព្រឹត្តតាមច្បាប់របស់ស្ដេចស្របតាមបទគម្ពីរដែលថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»+ នោះអ្នករាល់គ្នាកំពុងប្រព្រឹត្តល្អហើយ។
២២ ឥឡូវនេះ អ្នករាល់គ្នាបានសម្អាតខ្លួនដោយស្ដាប់បង្គាប់សេចក្ដីពិត ហើយជាលទ្ធផលអ្នករាល់គ្នាស្រឡាញ់គ្នាជាបងប្អូនដោយគ្មានពុតត្បុត។+ ដូច្នេះ ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត។+
១៤ យើងដឹងថាយើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិតហើយ+ ដោយសារយើងស្រឡាញ់បងប្អូន។+ អ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់នៅឡើយ។+