-
លូកា ៦:១២-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ នៅថ្ងៃមួយ លោកបានឡើងលើភ្នំដើម្បីអធិដ្ឋាន+ ហើយលោកបានអធិដ្ឋានទៅព្រះពេញមួយយប់។+ ១៣ លុះព្រឹកឡើង លោកហៅពួកអ្នកកាន់តាមឲ្យមកឯលោក។ ពីក្នុងចំណោមពួកគេ លោកបានជ្រើសរើស១២នាក់ ហើយហៅពួកគេថាសាវ័ក។* ពួកគេមានឈ្មោះដូចតទៅ៖+ ១៤ ស៊ីម៉ូនដែលលោកដាក់ឈ្មោះមួយទៀតថាពេត្រុស និងអនទ្រេជាប្អូន ហើយក៏មានយ៉ាកុប យ៉ូហាន ភីលីព+ បាថូឡូម៉េ ១៥ ម៉ាថាយ ថូម៉ាស់+ យ៉ាកុបជាកូនអាល់ផៀស និងស៊ីម៉ូនដែលគេហៅថា«អ្នកខ្នះខ្នែង» ១៦ យូដាសជាកូនយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុតដែលក្រោយមកបានក្បត់លោកយេស៊ូ។
-
-
យ៉ូហាន ៦:៧០, ៧១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧០ លោកយេស៊ូតបទៅពួកគាត់ថា៖ «ខ្ញុំបានជ្រើសរើសអ្នកទាំង១២ មែនទេ?+ ប៉ុន្តែ មានម្នាក់ក្នុងចំណោមអ្នករាល់គ្នាជាអ្នកបង្កាច់បង្ខូច»។*+ ៧១ ការពិត លោកកំពុងមានប្រសាសន៍អំពីយូដាសដែលជាកូនស៊ីម៉ូនអ៊ីស្ការីយ៉ុត ព្រោះអ្នកនោះនឹងក្បត់លោក ទោះជាគាត់នៅក្នុងចំណោមសាវ័កទាំង១២នាក់ក៏ដោយ។+
-