-
លូកា ២:២៩-៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ «ម្ចាស់ដ៏ឧត្ដមបំផុតអើយ ឥឡូវខ្ញុំបានឃើញកូនតូចនេះដូចដែលលោកបានមានប្រសាសន៍។ ដូច្នេះ ខ្ញុំអាចស្លាប់ដោយសុខសាន្តហើយ។+ ៣០ ពីព្រោះខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវរបៀបដែលលោកនឹងផ្ដល់សេចក្ដីសង្គ្រោះ+ ៣១ តាមរយៈបុគ្គលដែលលោកបានចាត់ឲ្យមក ដើម្បីឲ្យប្រជាជាតិទាំងអស់បានឃើញ។+ ៣២ អ្នកនោះគឺជាពន្លឺ+ដែលនឹងយកស្បៃងងឹតចេញពីប្រជាជាតិទាំងឡាយ+ ក៏ជាសិរីរុងរឿងរបស់អ៊ីស្រាអែលជារាស្ដ្ររបស់លោកដែរ»។
-
-
សកម្មភាព ១៨:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ក្រោយពីស៊ីឡាស+និងធីម៉ូថេ+បានចុះមកពីតំបន់ម៉ាសេដូន ប៉ូលចាប់ផ្ដើមផ្ចង់អារម្មណ៍ទាំងស្រុងទៅលើការផ្សព្វផ្សាយបណ្ដាំរបស់ព្រះ ដោយធ្វើជាសាក្សីបញ្ជាក់ហេតុផលប្រាប់ជនជាតិយូដាថា លោកយេស៊ូគឺជាគ្រិស្ត។+ ៦ ប៉ុន្តែ ក្រោយពីពួកគេចេះតែប្រឆាំង ហើយនិយាយប្រមាថគាត់ នោះគាត់រលាស់សម្លៀកបំពាក់របស់គាត់+ ហើយនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាត្រូវទទួលខុសត្រូវចំពោះអ្វីក៏ដោយដែលកើតឡើងដល់អ្នករាល់គ្នា។*+ ខ្ញុំគ្មានទោសទេ។+ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯជនជាតិដទៃវិញ»។+
-