-
កូរិនថូសទី១ ៤:១១-១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ រហូតដល់ឥឡូវនេះ យើងនៅតែស្រេកឃ្លាន+ ខ្វះសម្លៀកបំពាក់ ត្រូវគេវាយធ្វើបាប+ គ្មានផ្ទះសម្បែង ១២ ហើយធ្វើការយ៉ាងនឿយហត់ដោយដៃរបស់យើងផ្ទាល់។+ កាលដែលគេជេរប្រមាថយើង យើងជូនពរគេវិញ។+ កាលដែលគេបៀតបៀនយើង យើងស៊ូទ្រាំដោយចិត្តអត់ធ្មត់។+ ១៣ កាលដែលគេបង្កាច់បង្ខូចយើង យើងនិយាយដោយស្លូតបូត។+ យើងបានទៅជាសំរាមរបស់ពិភពលោក និងកម្អែលនៃអ្វីៗទាំងអស់ រហូតដល់ឥឡូវនេះ។
-