១៧ ប៉ុន្តែ ពេត្រុសលើកដៃធ្វើសញ្ញាឲ្យពួកគាត់នៅស្ងៀម រួចបានរៀបរាប់ប្រាប់ពួកគាត់យ៉ាងល្អិតល្អន់អំពីរបៀបដែលព្រះយេហូវ៉ានាំគាត់ចេញពីគុក ក៏បានប្រាប់ថា៖ «ចូរទៅរាយការណ៍ប្រាប់យ៉ាកុប+និងបងប្អូនអំពីការទាំងនេះ»។ ពេលនិយាយចប់ គាត់ក៏ចេញដំណើរទៅកន្លែងមួយផ្សេងទៀត។