-
រ៉ូម ៥:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ប៉ុន្តែ អំណោយនោះនិងកំហុសនោះ មានលទ្ធផលខុសគ្នា។ ព្រោះកំហុសរបស់បុរសម្នាក់បាននាំឲ្យមនុស្សជាច្រើនស្លាប់ តែគុណដ៏វិសេសលើសលប់របស់ព្រះនិងអំណោយរបស់លោក បាននាំឲ្យមនុស្សជាច្រើនទទួលប្រយោជន៍ដែលគ្មានអ្វីប្រៀបផ្ទឹមបាន!+ អំណោយនោះបានត្រូវផ្ដល់ឲ្យព្រមគ្នានឹងគុណដ៏វិសេសលើសលប់ ដែលមកតាមរយៈបុរសតែម្នាក់+ គឺលោកយេស៊ូគ្រិស្ត។
-
-
ធីម៉ូថេទី២ ១:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ លោកបានសង្គ្រោះយើង ហើយបានហៅយើងមកដើម្បីឲ្យធ្វើជាអ្នកបរិសុទ្ធ+ មិនមែនដោយសារការប្រព្រឹត្តរបស់យើងទេ តែដោយសារគោលបំណងនិងគុណដ៏វិសេសលើសលប់របស់លោក។+ ព្រះបានសម្រេចចិត្តផ្ដល់គុណដ៏វិសេសលើសលប់នេះដល់យើង តាមរយៈគ្រិស្តយេស៊ូតាំងពីយូរលង់ណាស់មកហើយ។ ១០ ប៉ុន្តែឥឡូវ គុណដ៏វិសេសលើសលប់នេះបានត្រូវសឲ្យឃើញច្បាស់ ពេលដែលគ្រិស្តយេស៊ូជាអ្នកសង្គ្រោះយើងបានលេចមក+ លោកជាអ្នកដែលបានបំផ្លាញសេចក្ដីស្លាប់ឲ្យសាបសូន្យ+ ហើយបានបើកបង្ហាញឲ្យយើងដឹងតាមរយៈដំណឹងល្អ+អំពីជីវិត+ដែលមិនអាចខូចទៅ+
-