-
អ្នកសម្រេចក្ដី ១៤:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ម្ល៉ោះហើយ ឪពុកម្ដាយក៏ធ្វើដំណើរជាមួយនឹងសាំសុនទៅក្រុងធីមណា។ ពេលមកដល់ចម្ការទំពាំងបាយជូរនៅក្រុងធីមណា ស្រាប់តែមានតោឈ្មោលស្ទាវមួយចេញមកគ្រហឹមដាក់សាំសុន។ ៦ ពេលនោះឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលមកលើគាត់។+ គាត់ក៏ចាប់ហែកតោនោះជាពីរ ដូចគេហែកកូនពពែជាពីរដោយដៃទទេ។ ប៉ុន្តែ គាត់មិនបានប្រាប់រឿងនេះដល់ឪពុកម្ដាយទេ។
-
-
សាំយូអែលទី១ ១៧:៣៤-៣៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៤ ដាវីឌតបទៅសុលវិញថា៖ «លោកម្ចាស់ ខ្ញុំជាអ្នកឃ្វាលហ្វូងចៀមឲ្យឪពុក។ នៅពេលមានសត្វតោ+ និងសត្វខ្លាឃ្មុំ ចេញមកចាប់សត្វចៀម ៣៥ នោះខ្ញុំដេញតាមវាយវា រួចយកសត្វចៀមចេញពីមាត់វាមកវិញ។ ពេលវាហក់មក ខ្ញុំបានចាប់ពុកចង្ការបស់វា ហើយវាយសម្លាប់វាតែម្ដង។ ៣៦ ខ្ញុំបានសម្លាប់សត្វតោនិងសត្វខ្លាឃ្មុំ។ ដូច្នេះ ជនជាតិភីលីស្ទីនដែលមិនកាត់ចុងស្បែកនោះ ក៏នឹងត្រូវខ្ញុំសម្លាប់ដូចសត្វទាំងនោះដែរ ព្រោះគាត់បានប្រមាថមើលងាយពលទ័ពនៃព្រះដ៏មានជីវិតរស់នៅ»។*+
-
-
ដានីយ៉ែល ៦:២១, ២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២១ ភ្លាមនោះ ដានីយ៉ែលបានឆ្លើយទៅស្ដេចថា៖ «សូមឲ្យស្ដេចជាម្ចាស់មានជីវិតជារៀងរហូត! ២២ ព្រះរបស់ខ្ញុំបានចាត់ទេវតារបស់លោកឲ្យមកបិទមាត់តោ+ ហើយពួកវាមិនបានធ្វើទុក្ខខ្ញុំទេ+ ព្រោះខ្ញុំមិនមានទោសនៅចំពោះព្រះរបស់ខ្ញុំទេ ហើយក៏មិនបានធ្វើខុសនឹងស្ដេចជាម្ចាស់ដែរ»។
-