-
ដានីយ៉ែល ៣:២៣-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ចំណែកឯសាដ្រាក់ មេសាក់ និងអាបេឌនេកោ ពួកគេបានធ្លាក់ទៅក្នុងឡភ្លើងទាំងជាប់ចំណង។
២៤ ខណៈនោះ ស្ដេចនេប៊ូក្នេសាក៏ភ័យរន្ធត់ជាខ្លាំង ហើយក្រោកឡើងយ៉ាងប្រញាប់ រួចសួរពួកមន្ត្រីជាន់ខ្ពស់ថា៖ «ក្រែងយើងចងបុរសបីនាក់បោះទៅក្នុងឡភ្លើង មែនទេ?»។ ពួកគេបានឆ្លើយតបទៅស្ដេចថា៖ «បាទមែនហើយ លោកម្ចាស់!»។ ២៥ ស្ដេចនិយាយថា៖ «ប៉ុន្តែមើល! ខ្ញុំឃើញបុរសបួននាក់កំពុងដើរនៅកណ្ដាលឡភ្លើងនោះ ពួកគេមិនត្រូវភ្លើងឆាបឆេះទេ។ ឯបុរសទី៤វិញ មើលទៅដូចជាកូនរបស់ព្រះ»។
-