-
ជំរឿនបណ្ដាជន ២២:៣២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣២ បន្ទាប់មក ទេវតារបស់ព្រះយេហូវ៉ាបាននិយាយទៅកាន់បាឡាមថា៖ «ហេតុអ្វីបានជាអ្នកវាយលារបស់អ្នកអស់បីដងដូច្នេះ? មើល! ខ្ញុំបានមកទាស់នឹងអ្នក ព្រោះអ្នកបានធ្វើផ្ទុយពីបំណងប្រាថ្នារបស់ខ្ញុំ។+
-
-
ពេត្រុសទី២ ២:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ពួកគេបានបោះបង់ចោលផ្លូវត្រង់ ពួកគេបានត្រូវបំភាន់។ ពួកគេដើរតាមគន្លងរបស់បាឡាម+ ជាកូនបេអ័រ និងជាអ្នកដែលបានស្រឡាញ់រង្វាន់ដែលមកពីអំពើខុសឆ្គង+ ១៦ ប៉ុន្តែ គាត់បានត្រូវប្រដៅតម្រង់ដោយសារគាត់ប្រព្រឹត្តអំពើរំលង។*+ សត្វអូសទាញដែលមិនចេះនិយាយ បាននិយាយដោយសំឡេងមនុស្សដើម្បីឃាត់អ្នកប្រកាសទំនាយមិនឲ្យធ្វើអំពើឆ្កួត។+
-
-
ការបើកបង្ហាញ ២:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «‹ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំប្រកាន់ទោសអ្នកអំពីរឿងមួយចំនួន គឺនៅទីនោះក្នុងចំណោមអ្នក មានមនុស្សខ្លះកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់បាឡាម+ ដែលជាអ្នកបង្រៀនបាឡាក់+ឲ្យទាក់ទាញពួកកូនអ៊ីស្រាអែលឲ្យធ្វើអំពើខុសឆ្គង គឺឲ្យបរិភោគអ្វីដែលបានត្រូវបូជាដល់រូបព្រះ និងឲ្យធ្វើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។*+
-