-
អេសេគាល ១:៥-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ នៅក្នុងនោះ មើលទៅដូចជាបុគ្គលវិញ្ញាណបួនរូប+ ហើយមួយរូបៗមានរូបរាងដូចជាមនុស្ស។ ៦ បុគ្គលមួយរូបៗ មានមុខបួននិងមានស្លាបបួន។+ ៧ ជើងរបស់ពួកគេត្រង់ និងប្រអប់ជើងពួកគេមើលទៅដូចជាប្រអប់ជើងគោ ហើយជើងទាំងនោះភ្លឺចិញ្ចែងដូចជាស្ពាន់ភ្លឺរលោង។+ ៨ ដៃរបស់ពួកគេដូចជាដៃមនុស្ស ហើយដៃទាំងនោះនៅក្រោមស្លាបទាំងបួន។ ពួកគេទាំងបួនរូប មានមុខបួននិងស្លាបបួន។ ៩ ស្លាបរបស់ពួកគេប៉ះគ្នា។ ពេលពួកគេធ្វើដំណើរ ពួកគេទៅយ៉ាងត្រង់ ហើយមិនបែរខ្លួនឡើយ។+
១០ មុខទាំងបួនរបស់ពួកគេគឺដូចតទៅ៖ នៅចំហៀងមួយមានមុខជាមនុស្ស នៅខាងស្ដាំមានមុខជាសត្វតោ+ នៅខាងឆ្វេងមានមុខជាគោឈ្មោល+ និងនៅចំហៀងមួយទៀតមានមុខជាសត្វឥន្ទ្រី។+
-